ព្រះត្រៃបិដក ភាគ ០៦
ដ៏មានអាយុ។ ឯអាចារ្យត្រូវពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយទាំងវាចាថា សាហុ
(១)ក្តី លហុ
(២)ក្តី ឧបាយិកំ
(៣)ក្តី បដិរូបំ
(៤)ក្តី បាសាទិកេន សម្បាទេហិ
(៥)ក្តី (យ៉ាងនេះទើបឈ្មោះថា) អន្តេវាសិកយកអាចារ្យ (ជាទីអាស្រ័យ) (បើ)អាចារ្យមិនបានពន្យល់អន្តេវាសិកដោយកាយ ឬដោយវាចា ឬពន្យល់ទាំងកាយ ទាំងវាចាទេ ឈ្មោះថា អន្តេវាសិកមិនបានយកអាចារ្យ (ជាទីអាស្រ័យ)ឡើយ។
[៩៣] ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកត្រូវប្រព្រឹត្តឲ្យល្អនឹងអាចារ្យ។ ឯការដែលប្រព្រឹត្តឲ្យល្អនឹងអាចា្យនោះ (ដូច្នេះ)។ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង រួចគ្រងចីពរ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខទៅអាចារ្យ ត្រូវក្រាលអាសនៈ បើមានបបរ អន្តេវាសិកត្រូវលាងភាជន៍ ហើយដាក់បបរប្រគេនទៅអាចារ្យ កាលបើអាចារ្យឆាន់បបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹកទៅអាចារ្យ រួចទទួលយកភាជន៍ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុកគ្នា ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវរើអាសនៈចេញ ថាកន្លែងនោះស្មោកគ្រោក អន្តេវាសិកត្រូវបោសកន្លែងនោះចេញ។ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិក
(១)-(២)-(៣)-(៤)-(៥) បាឡីទាំង៥បទ មានសាហុជាដើម បានប្រែក្នុងឧបជ្ឈាយ៍វត្តរួចហើយ។
ID: 636793591248687091
ទៅកាន់ទំព័រ៖