ព្រះត្រៃបិដក ភាគ ០៦

ម្នាល​មហាព្រហ្ម​ ​តថាគត​មាន​សេចក្តី​សំគាល់​ក្នុង​ការ​លំបាក​ ​បាន​ជា​មិន​សំដែងធម៌​ដ៏​ឧត្តម​ ​ដែល​ស្ទាត់​ក្នុង​សំណាក់​មនុស្ស​ទាំងឡាយ​។​

 ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​គិតថា​ ​ខ្លួន​អញ​ជា​បុគ្គល​គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យល់ព្រម​ដើម្បីនឹង​សំដែងធម៌​ហើយ​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​ក៏​ថ្វាយបង្គំលា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​អំពី​ទីនោះ​មួយរំពេច​ទៅ​។​

​ចប់​ ​ព្រហ្ម​យា​ចន​កថា​។​


 [​១០​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ថា​ ​តថាគត​គួរ​សំដែងធម៌​ដល់​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​អាច​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់រហ័ស​បាន​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រិះរិះ​យ៉ាងនេះ​ទៀត​ថា​ ​អាឡារតាបស​កាលាម​គោត្រ​នេះ​ជា​បណ្ឌិត​ ​ជា​អ្នក​ឆ្លៀវឆ្លាស​ ​វាងវៃ​ ​ជា​អ្នកមាន​បញ្ញា​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ក្នុង​ភ្នែក​យូរ​មក​ហើយ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​សំដែងធម៌​ដល់​អាឡារតាបស​កាលាម​គោត្រ​ជាមុន​ចុះ​ ​តាបស​នោះ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ឆាប់​រហ័យ​បាន​។​ ​គ្រានោះ​ ​មាន​ទេវតា​ ​(​អង្គ​មួយ​)​ ​មាន​រូប​មិន​ប្រាកដ​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636793418984371117
ទៅកាន់ទំព័រ៖