ព្រះត្រៃបិដក ភាគ ០៦
សេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពកោតក្រែងមាំ១ គ្មានភាវនាមាំ១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥នេះឯង អាចារ្យត្រូវបណ្តេញចេញបាន។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកប្រកបដោយអង្គ៥ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាសមាំ១ មានសេចក្តីគោរពក្រោតក្រែងមាំ១ មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯង អាចារ្យមិនត្រូវបណ្តេញចេញទេ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ហើយ អាចារ្យគួរបណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តីគោរពក្រោតក្រែងមាំ១ គ្មានភាវនាមាំមួន១ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥នេះឯងហើយ អាចារ្យគួរបណ្តេញចេញ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិកមានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ១ មានសេចក្តីជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាស
ID: 636793598248187440
ទៅកាន់ទំព័រ៖