ព្រះត្រៃបិដក ភាគ ០៦

ទី២ឧបជ្ឈាយ៍​សឹក​ចេញទៅ​ក្តី​ ​ទី៣ឧបជ្ឈាយ៍​ធ្វើ​មរណកាល​ទៅ​ក្តី​ ​ទី៤ឧបជ្ឈាយ៍​ទៅកាន់​តិរ្ថិយ​ក្តី​ ​ទី៥ឧបជ្ឈាយ៍​បណ្តេញ​ចេញ​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការដែល​រម្ងាប់​និស្ស័យ​ ​គឺ​ដាច់​និស្ស័យ​ ​ព្រោះ​ឧបជ្ឈាយ៍​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រម្ងាប់​និស្ស័យ​ ​គឺ​ដាច់​និស្ស័យ​ ​ព្រោះ​អាចារ្យ​នេះ​ ​មាន៦យ៉ាង​ ​គឺទី១​ ​អាចារ្យ​ចៀសចេញ​ទៅ​ក្តី​ ​ទី២សឹក​ចេញទៅ​ក្តី​ ​ទី៣ធ្វើ​មរណកាល​ទៅ​ក្តី​ ​ទី៤ទៅកាន់​ពួក​តិរ្ថិយ​ក្តី​ ​ទី៥បណ្តេញ​ចេញ​ក្តី​ ​ទី៦​ ​អាចារ្យ​បាន​ទៅ​នៅ​រួបរួម​ជាមួយនឹង​ឧបជ្ឈាយ៍​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការដែល​រម្ងាប់​និស្ស័យ​ ​គឺ​ដាច់​និស្ស័យ​ ​ព្រោះ​អាចារ្យ​មាន៦យ៉ាងនេះ​ឯង​។​
 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​មិន​គួរឲ្យ​ឧបសម្បទា​ ​មិន​គួរឲ្យ​និស្ស័យ​ ​មិន​គួរឲ្យ​សាមណេរ​បម្រើ​ខ្លួន​ឡើយ​ ​គឺ​ភិក្ខុ​ដែល​មិន​ប្រកបដោយ​សីលក្ខន្ធ​ជា​អសេក្ខៈ​ ​គឺជា​របស់​អសេក្ខ​បុគ្គល១​ ​មិន​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​បញ្ញា​ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​វិ​មុ​ត្តិ​ក្ខន្ធ​ជា​អសេក្ខៈ១​ ​មិន​ប្រកបដោយ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ជា​អសេក្ខៈ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636793599438075497
ទៅកាន់ទំព័រ៖