ព្រះត្រៃបិដក ភាគ ០៦
កាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិក្ខន្ធជាអសេក្ខៈ១ មិនប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈដោយខ្លួនឯង មិនបានដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥នេះ មិនគួរឲ្យឧបសម្បទា មិនគួរឲ្យនិស្ស័យ មិនគួរឲ្យសាមណេរបម្រើខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៥ គួរឲ្យឧបសម្បទា គួរឲ្យនិស្ស័យ គួរឲ្យសាមណេរបម្រើខ្លួនបាន គឺភិក្ខុប្រកបដោយសីលក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសីលក្ខន្ធជាអសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវសមាធិក្ខន្ធជាអសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខៈដោយខ្លួនឯង ដឹកនាំកុលបុត្រដទៃឲ្យកាន់យកនូវបញ្ញាខន្ធជាអសេក្ខៈ១
ID: 636793599930903686
ទៅកាន់ទំព័រ៖