ព្រះត្រៃបិដក ភាគ ០៦
[១០០] សម័យនោះឯង ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចូលទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ។ បុគ្គលនោះវិលត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយម្តងទៀត។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលធ្លាប់ជាតិរ្ថិយដទៃហើយ កាលបើឧបជ្ឈាយ៍និយាយប្រដៅប្រកបដោយធម៌ហើយ ក៏ពោលតិះដៀលឧបជ្ឈាយ៍ ហើយរត់ចៀសទៅកាន់លទ្ធិតិរ្ថិយនោះដូចដែលវិញ លុះបុគ្គលនោះត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលណាឯទៀត ធ្លាប់ជាតិរ្ថិយដទៃ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម៌វិន័យនេះ សង្ឃត្រូវឲ្យបរិវាសដល់បុគ្គលនោះកំណត់ត្រឹម៤ខែ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាសបែបយ៉ាងនេះ។ គឺភិក្ខុត្រូវឲ្យបុគ្គលនោះកោរសក់ និងពុកមាត់ជាមុន រួចហើយឲ្យស្លៀកដណ្តប់សំពត់កាសាយៈ ហើយឲ្យគ្រងចីពរឆៀងស្មាម្ខាងរួចហើយ ឲ្យថ្វាយបង្គំបាទាភិក្ខុទាំងឡាយ រួចឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់ថា អ្នកឯងចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធជាទីរលឹក
ID: 636793606911382946
ទៅកាន់ទំព័រ៖