ព្រះត្រៃបិដក ភាគ ០៦

(​បាតិមោក្ខ​សំវរ​សីល​)​ ​អធិចិត្ត​ ​(​លោកិយ​សមាធិ​ភាវនា​)​ ​និង​អធិប្បញ្ញា​ ​(​លោកុត្តរ​មគ្គ​ភាវនា​)​ ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​មិន​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​បាន​ចេញ​ចាក​លទ្ធិ​តិរ្ថិយ​របស់​សាស្តា​ណា​ហើយ​ ​ដល់​វេលា​មាន​គេ​ពោល​តិះដៀល​ចំពោះ​សាស្តា​នោះ​ ​តាម​ទិដ្ឋិ​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​គាប់ចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ពេញចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ប្រកាន់​របស់​សាស្តា​នោះ​ ​ក៏​ស្រាប់តែ​ខឹង​ ​តូចចិត្ត​ ​ឥតមាន​ត្រេកអរ​ឡើយ​ ​កាលបើ​មាន​គេ​ពោល​តិះដៀល​ ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ឬ​ព្រះសង្ឃ​វិញ​ ​ក៏​សប្បាយចិត្ត​ ​មាន​កាយ​និង​ចិត្ត​អណ្តែត​ឡើង​ ​ហើយ​ត្រេកអរ​ពេក​ណាស់​ ​ម្យ៉ាងទៀត​ ​បើ​ចេញ​ចាក​ពី​លទ្ធិ​តិរ្ថិយ​របស់​សាស្តា​ណា​ហើយ​ ​កាលបើ​មាន​គេ​ពោល​សរសើរ​ចំពោះ​សាស្តា​នោះ​ ​តាម​ទិដ្ឋិ​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​គាប់ចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ពេញចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ប្រកាន់​របស់​សាស្តា​នោះ​ ​ក៏​សប្បាយចិត្ត​ ​មាន​កាយ​និង​ចិត្ត​អណ្តែត​ឡើង​ ​ហើយ​មាន​សេចក្តី​ត្រេកអរ​ពេក​ណាស់​ ​កាលបើ​មាន​គេ​ពោល​សរសើរ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ឬ​ព្រះសង្ឃ​វិញ​ហើយ​ ​ក៏​ខឹង​តូចចិត្ត​ ​ឥត​ត្រេកអរ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ហើយ​ ​ជាហេតុ​ដ៏​ឆ្នើម​ ​(​ជាកំពូល​)​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636793608025626677
ទៅកាន់ទំព័រ៖