ព្រះត្រៃបិដក ភាគ ០៦

ទាំងឡាយ​ឯណា​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ក៏​វាងវៃ​ក្នុង​ការងារ​នោះ​ ​ជា​បុគ្គល​មិន​ខ្ជិល​ ​ប្រកបដោយ​បញ្ញា​ពិចារណា​ជា​ឧបាយ​ក្នុង​ការងារ​នោះ​ ​អាច​ដើម្បី​ធ្វើ​បាន​ ​អាច​ដើម្បី​ចាត់ចែង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​មាន​សេចក្តី​ប្រាថ្នា​ដ៏​ក្លៀវក្លា​ក្នុង​បាឡី​ ​អដ្ឋកថា​ ​អធិសីល​ ​អធិចិត្ត​ ​និង​អធិប្បញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​ឈ្មោះថា​ ​បាន​ញុំាង​សង្ឃ​ឲ្យ​ត្រេកអរ​បែបនេះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដទៃ​មានត​ទៅទៀត​ ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​បាន​ចេញ​ចាក​លទ្ធិ​តិរ្ថិយ​របស់​សាស្តា​ណា​ហើយ​ ​កាលបើ​មាន​គេ​ពោល​តិះដៀល​ចំពោះ​សាស្តា​នោះ​ ​តាម​ទិដ្ឋិ​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​គាប់ចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ពេញចិត្ត​របស់​សាស្តា​នោះ​ ​តាម​សេចក្តី​ប្រកាន់​របស់​សាស្តា​នោះ​ ​ក៏​សប្បាយចិត្ត​ ​មាន​កាយ​និង​ចិត្ត​អណ្តែត​ឡើង​ហើយ​ ​ត្រេកអរ​ពេក​ណាស់​ ​កាលបើ​មាន​គេ​ពោល​តិះដៀល​ ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ឬ​ព្រះសង្ឃ​ហើយ​ ​ក៏​ត្រឡប់ជា​ខឹង​តូចចិត្ត​ ​ឥត​ត្រេកអរ​ឡើយ​ ​ម្យ៉ាងទៀត​ ​ប្រសិនបើ​បុគ្គល​ដែល​ធ្លាប់​ជា​តិរ្ថិយ​ដទៃ​ ​បាន​ចេញ​ចាក​ពី​លទ្ធិ​តិរ្ថិយ​របស់​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636793608522085073
ទៅកាន់ទំព័រ៖