ព្រះត្រៃបិដក ភាគ ០៦
ទើបបញ្ចវគ្គិយភិក្ខុហៅព្រះដ៏មានព្រះភាគចំព្រះនាមផង ដោយពាក្យថា អាវុសោផង។ កាលបញ្ចវគ្គិយភិក្ខុទាំងឡាយពោលពាក្យហៅយ៉ាងនេះហើយ ព្រះភគវន្តមុនី ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះនឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នាកុំហៅតថាគតដោយចំឈ្មោះ និងពាក្យថាអាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតជាអរហន្តសម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរប្រុងសោតប្បសាទចុះ ឥឡូវ តថាគតនឹងប្រៀនប្រដៅនូវអមតធម៌ដែលតថាគតត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយដែលចេញចាកផ្ទះហើយបួស ក្នុងភាពនៃបុគ្គលគ្មានការងារជាប្រយោជន៍ដល់ផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា អ្នកទាំងឡាយកាលបើបានប្រតិបត្តិគួរតាមពាក្យប្រដៅរបស់តថាគតហើយ ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាខ្លួនឯងក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌
(១) នោះជាទីបំផុតនៃមគ្គព្រហ្មចរិយៈ និងសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤។ កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បញ្ចវគ្គិយភិក្ខុ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏មានអាយុ ព្រះអង្គមិនទាន់បានត្រាស់ដឹងនូវឧត្តរិមនុស្សធម្ម ជាធម៌
(១) អនុត្តរធម៌ គឺព្រះអរហត្តផល
ID: 636793421557811640
ទៅកាន់ទំព័រ៖