ព្រះត្រៃបិដក ភាគ ០៦

 [​១១១​]​ ​សម័យ​នោះ​ឯង​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ពួក​ទារក​ជា​សំឡាញ់​គ្នា១៧ពួក​ ​មាន​ទារក​ឈ្មោះ​ឧបាលិ​ជា​ប្រធាន​របស់​ពួក​ទារក​ទាំងនោះ​។​ឯ​មាតា​និង​បិតា​របស់​ទារក​ឈ្មោះ​ឧបាលិ​ ​បាន​គិត​គ្នា​យ៉ាងនេះ​ថា​ ​អំណឹះ​ពី​យើង​ទាំងឡាយ​ទៅ​ហើយ​ ​ឧបាលិ​គប្បី​ចិញ្ចឹមជីវិត​ស្រួល​ផង​ ​មិន​លំបាក​ផង​ ​ដោយ​ទំនង​ដូចម្តេច​អេះ​។​ ​ទើប​មាតា​និង​បិតា​របស់​ឧបាលិ​ ​ក៏​គិត​គ្នា​យ៉ាងនេះ​ថា​ ​បើសិនណា​ជា​ឧបាលិ​រៀន​សរសេរ​អក្សរ​ ​អំណឹះ​ពី​យើង​ទាំងឡាយ​ទៅ​ ​ប្រហែលជា​ឧបាលិ​គប្បី​ចិញ្ចឹមជីវិត​ស្រួល​ផង​ ​មិន​លំបាក​ផង​ ​ដោយ​ទំនង​យ៉ាងនេះ​ឯង​។​ ​មាតា​និង​បិតា​របស់​ឧបាលិ​ ​ក៏​គិត​គ្នា​យ៉ាងនេះ​ទៀត​ថា​ ​បើ​ឧបាលិ​នឹង​រៀន​សរសេរ​អក្សរ​ ​ម្រាមដៃ​(​របស់​ឧបាលិ​)​ ​ក៏​នឹង​លំបាក​ ​បើសិនណា​ជា​ឧបាលិ​ ​គ្រាន់តែ​រៀន​រាប់​វិញ​ ​ប្រហែលជា​ ​អំណឹះ​ពី​យើង​ទាំងឡាយ​ទៅ​ ​ឧបាលិ​គប្បី​ចិញ្ចឹមជីវិត​ស្រួល​ផង​ ​មិន​លំបាក​ផង​ ​ដោយ​ទំនង​យ៉ាងនេះ​ឯង​។​ ​លំដាប់ពីនោះ​មក​ ​មាតា​និង​បិតា​របស់​ឧបាលិ​ ​ក៏​គិត​គ្នា​ដូច្នេះ​ទៀត​ថា​ ​បើ​ឧបាលិ​នឹង​រៀន​រាប់​ ​ទ្រូង​ ​(​របស់​ឧបាលិ​)​ ​ក៏​នឹង​លំបាក​ ​ប្រសិនណាបើ​ឧបាលិ​ ​គ្រាន់តែ​រៀន​មើលរូប​និមិត្ត​វិញ​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636793754137283786
ទៅកាន់ទំព័រ៖