ព្រះត្រៃបិដក ភាគ ០៦
ទាំងនោះ អាចនឹងចោលបង្អើលក្អែកឲ្យហើរទៅបានដែរឬទេ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស អាចចោលបង្អើលបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏ទ្រង់បុញ្ញសិរីជាម្ចាស់ ទ្រង់ធ្វើនូវធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបំបួសទារកមានអាយុថយអំពី១៥ឆ្នាំ ដែលអាចចោលបង្អើលក្អែកឲ្យហើរទៅបាន[អដ្ឋកថា ថា ទារកណា ដែលអង្គុយកាន់ដុំដីដោយដៃឆ្វេង ហើយអាចចោលក្អែកដែលមកដើម្បីស៊ីបាយដែលដាក់ខាងមុខ ឲ្យហើរទៅបាន ទារកនេះគួរឲ្យបព្វជ្ជាបាន។]។
[១១៤] សម័យនោះឯង ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ មានសាមណេរពីររូប ឈ្មោះកណ្ឋកៈ១ មហកៈ១។ សាមណេរទាំងនោះចេះតែប្រទូស្ត (សេពមេថុនធម្ម) គ្នានឹងគ្នា។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសាមណេរ មិនសមបើមកប្រព្រឹត្តអនាចារ មានសភាពដូច្នេះសោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវឲ្យសាមណេរពីរូបបម្រើទេ ភិក្ខុណាឲ្យបម្រើ ត្រូវអាបត្តិទុក្កដ។
ID: 636793755890644072
ទៅកាន់ទំព័រ៖