ព្រះត្រៃបិដក ភាគ ០៦

​ទាំងឡាយ​និយាយ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះ​ដ៏​មានបុណ្យ​ ​បាន​ទ្រង់​បញ្ញត្ត​ដើម្បីឲ្យ​ភិក្ខុ​នៅ​ជាប់​និស្ស័យ​អស់​វស្សា​ទាំងឡាយ១០​ ​ដើម្បីឲ្យ​ភិក្ខុ​មាន​វស្សា១០​ ​ឲ្យ​និស្ស័យ​បាន​ ​យើង​ទាំងឡាយ​គប្បី​ទៅ​ក្នុង​ទីនោះ​ផង​ ​គប្បី​កាន់​យក​និស្ស័យ​ផង​ ​ការ​នៅ​បានតែ​បន្តិចបន្តួច​ផង​ ​យើង​ទាំងឡាយ​ ​ក៏​ត្រូវ​ត្រឡប់មកវិញ​ផង​ ​ត្រូវ​កាន់​យក​និស្ស័យ​ម្តង​ទៀតផង​ ​បើប្រសិន​ណា​ជា​ព្រះ​ឧបជ្ឈាយ៍​និង​អាចារ្យ​របស់​យើង​ទៅ​ផង​ ​យើង​ក៏​ទៅ​ដែរ​ ​បើ​ព្រះ​ឧបជ្ឈាយ៍​ ​និង​អាចារ្យ​របស់​យើង​ទាំងឡាយ​មិនបាន​ទៅ​ទេ​ ​យើង​ក៏​មិនបាន​ទៅ​ដែរ​ ​ម្នាល​អាវុសោ​អានន្ទ​ ​កិរិយា​ដែល​មានចិត្ត​វិលវល់​មុខ​ជា​នឹង​ប្រាកដ​ដល់​យើង​ទាំងឡាយ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មានបុណ្យ​ ​ទ្រង់​យាង​ទៅកាន់​ចារិក​ក្នុង​ទក្ខិណា​គិរិ​ជនបទ​ ​ដោយ​ភិក្ខុសង្ឃ​មាន​ពួក​តិច​។​ ​ព្រះ​ដ៏​មានបុណ្យ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទក្ខិណា​គិរិ​ជនបទ​ ​សមគួរ​តាម​ព្រះ​អធ្យាស្រ័យ​ ​ហើយក៏​យាង​ត្រឡប់​មកកាន់​ក្រុង​រាជគ្រឹះ​វិញ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ហើយ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ហេតុ​ដូចម្តេច​បាន​ជា​កាលដែល​តថាគត​បាន​ចៀស​ទៅកាន់​ទក្ខិណា​គិរិ​ជនបទ​ ​មាន​ពួក​ភិក្ខុសង្ឃ​តិច​ម្ល៉េះ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ទ្រង់​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636793756553181967
ទៅកាន់ទំព័រ៖