ព្រះត្រៃបិដក ភាគ ០៦

គឺជា​ភិក្ខុ​ប្រកបដោយ​កង​សីល​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​សមាធិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​បញ្ញា​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​វិមុត្តិ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ជា​ភិក្ខុ​ប្រកបដោយ​កង​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​របស់​អសេក្ខ​បុគ្គល១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​គួរ​នៅ​បាន​ដោយ​មិនបាច់​មាននិស្ស័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥ដទៃទៀត​ ​មិន​គប្បី​នៅ​ដោយ​ឥតមាន​និស្ស័យ​ ​គឺជា​ភិក្ខុ​មិន​មាន​សទ្ធា១​ ​ជា​ភិក្ខុ​មិន​ខ្មាសបាប១​ ​ជា​ភិក្ខុ​មិន​ខ្លាច​បាប១​ ​ជា​ភិក្ខុ​ខ្ជិល១​ ​ជា​ភិក្ខុ​វង្វេងស្មារតី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​មិន​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥​ ​គួរ​នៅ​បាន​ដោយ​មិនបាច់​មាននិស្ស័យ​ ​គឺជា​ភិក្ខុ​មាន​សទ្ធា១​ ​ជា​ភិក្ខុ​ខ្មាសបាប១​ ​ជា​ភិក្ខុ​ខ្លាច​បាប១​ ​ជា​ភិក្ខុ​ប្រារព្ធ​ព្យាយាម១​ ​ជា​ភិ​ក្ខុ​ដម្កល់​ស្មារតី​ខ្ជាប់ខ្ជួន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​គួរ​នៅ​បាន​ដោយ​មិនបាច់​មាននិស្ស័យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំងឡាយ៥ក្រៅពី​នេះ​ទៀត​ ​មិន​គប្បី​នៅ​ដោយ​ឥត​និស្ស័យ​ ​គឺជា​ភិក្ខុ​វិបត្តិ​សីល​ក្នុង​សីល​ដ៏​ក្រៃលែង១​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636793757260912447
ទៅកាន់ទំព័រ៖