ព្រះត្រៃបិដក ភាគ ០៦
ដោយអង្គទាំងឡាយ៦នេះឯង គប្បីនៅដោយមិនបាច់និស្ស័យ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុនោះក៏ចេះចាំយ៉ាងពិស្តារ បានចែកដោយល្អ ឲ្យប្រព្រឹត្តទៅដោយប្រពៃ កាត់សេចក្តីដោយត្រឹមត្រូវតាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គទាំង៦នេះឯង ទើបគួរនៅដោយមិនមាននិស្ស័យបាន។
ចប់ អភយូវរភាណវារៈ។
[១១៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាមលំដាប់ៗហើយ ទ្រង់បានយាងទៅដល់ក្រុងកបិលវត្ថុនោះឯង។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ លំដាប់នោះ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់ស្បង់ ទ្រង់បាត្រចីវរ ហើយយាងចូលទៅកាន់ដំណាក់ព្រះបាទសុទ្ធោទនសក្យរាជ ក្នុងវេលាព្រឹក លុះ
ID: 636793759226314862
ទៅកាន់ទំព័រ៖