ព្រះត្រៃបិដក ភាគ ០៦
ត្រៃសរណគមន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីបំបួសកុលបុត្រយ៉ាងនេះគឺ មុនដំបូងភិក្ខុត្រូវកោរសក់ និងពុកមាត់ឲ្យហើយ ឲ្យស្លៀកសំពត់កាសាយៈទាំងឡាយ រួចពាក់សំពត់ឧត្តរាសង្គឆៀងស្មាម្ខាង ឲ្យសំពះបាទានៃភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយត្រូវប្រាប់កុលបុត្រនោះថា អ្នកចូរពោលយ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីរលឹក ជាគំរប់បីដងផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាមណេរបព្វជ្ជា ដោយត្រៃសរណគមន៍នេះ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បំបួសរាហុលកុមារក្នុងខណៈនោះឯង
(១) ។ លំដាប់នោះឯង ព្រះបាទសុទ្ធោទនសក្យរាជ ទ្រង់យាងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាប
(១) ក្នុងអដ្ឋកថា ថា ព្រះមហាមោគ្គល្លានត្ថេរកោរសក់ និងឲ្យសំពត់កាសាយៈដល់រាហុលកុមារ ព្រះសារីបុត្តជាបព្វជ្ជាចារ្យ។ ព្រះមហាកស្សបត្ថេរជាឱវាទាចារ្យ។
ID: 636793759809498218
ទៅកាន់ទំព័រ៖