ព្រះត្រៃបិដក ភាគ ០៦

សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​សិក្ខាបទ​ទាំងឡាយ១០​ ​ដល់​សាមណេរ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អនុញ្ញាត​ឲ្យ​សាមណេរ​ទាំងឡាយ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ១០នោះ​គឺ​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​កន្លង១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែលគេ​មិនបាន​ឲ្យ១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក១​ ​ចេតនា​ជាហេតុ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ព្រោះ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​និង​មេរ័យ១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​រាំ​ ​និង​ច្រៀង​ ​និង​ប្រគំ​ ​និង​មើល​នូវ​ល្បែង​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់​ ​និង​ប្រដាប់​ ​និង​តាក់តែង​ស្អិតស្អាង​រាងកាយ​ដោយ​ផ្កាកម្រង​ ​និង​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ១​ ​ចេតនា​ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏​ខ្ពស់​ហួសប្រមាណ​ ​និង​ទីសេនាសនៈ​ដ៏​ប្រសើរ១​ ​ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​នូវ​មាស​និង​ប្រាក់១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​សិក្ខាបទ​ទាំង១០នេះ​ ​ដល់​សាមណេរ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​អនុញ្ញាត​ឲ្យ​ពួក​សាមណេរ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ១០នេះ​។​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636793761002626461
ទៅកាន់ទំព័រ៖