ព្រះត្រៃបិដក ភាគ ០៦
ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម (ថា អ្នកកុំចូលមកក្នុងទីនេះ)។ ក៏សម័យនោះឯង ពួកភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមដល់សាមណេរទាំងឡាយអស់ទាំងអារាមរបស់សង្ឃទាំងមូល។ សាមណេរទាំងឡាយ កាលបើចូលទៅកាន់អារាមមិនបាន ក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ ទៅចូលក្នុងពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អារាមរបស់សង្ឃទាំងមូល ភិក្ខុមិនគប្បីធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ សាមណេរធ្លាប់នៅក្នុងទីណា ឬធ្លាប់ចូលទៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាម តែក្នុងទៅនោះ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនូវអាវរណកម្ម គឺកិរិយាហាមប្រាមចំពោះអាហារដែលបរិភោគតាមទ្វារមាត់ ដល់សាមណេរទាំងឡាយ។ មនុស្សទាំងឡាយ កាលធ្វើទឹកបបរខ្លះ សង្ឃភត្តខ្លះ ក៏និយាយពាក្យយ៉ាងនេះនឹងសាមណេរទាំងឡាយថា បពិត្រលោកដ៏ចំរើន លោកទាំងឡាយចូរមកឆាន់បបរចុះ បពិត្រលោកម្ចាស់ដ៏ចំរើន លោកទាំងឡាយចូរមកឆាន់ចង្ហាន់ចុះ។ សាមណេរទាំងឡាយក៏និយាយពាក្យយ៉ាងនេះថា
ID: 636793761644823193
ទៅកាន់ទំព័រ៖