ព្រះត្រៃបិដក ភាគ ០៦
អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ។ មនុស្សខ្ទើយនោះ លុះដល់ភិក្ខុទាំងឡាយបណ្តេញចេញហើយ ក៏ចូលទៅរកពួកសាមណេរធំៗ ដែលមានសរីរៈធាត់ៗទៀត ហើយនិយាយយ៉ាងនេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយមកប្រទូស្តនឹងខ្ញុំចុះ។ ពួកសាមណេរក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ។ មនុស្សខ្ទើយនោះ លុះសាមណេរទាំងឡាយបណ្តេញហើយ ក៏ចូលទៅរកពួកគង្វាលដំរី និងពួកគង្វាលសេះ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំចុះ។ ពួកគង្វាលដំរី និងពួកគង្វាលសេះ ក៏ប្រទូស្តទៅ។ គង្វាលដំរី និងគង្វាលសេះទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះជាមនុស្សខ្ទើយ បណ្តាសមណៈទាំងនេះ ប្រហែលជាសមណៈណា ដែលមិនខ្ទើយ មុខជាប្រទូស្តពួកខ្ទើយមិនលែងឡើយ បើដូច្នេះ ពួកសមណៈទាំងនេះ សុទ្ធតែប្រព្រឹត្តអព្រហ្មចរិយធម៌ (មេថុនធម្ម) គ្រប់គ្នាទាំងអស់មិនខាន។ ភិក្ខុទាំងឡាយ កាលបើបានឮពួកគង្វាលដំរី និងពួកគង្វាលសេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបពួកភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មាន
ID: 636793763086645660
ទៅកាន់ទំព័រ៖