ព្រះត្រៃបិដក ភាគ ០៦

ចេញ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​។​ ​លំដាប់ពីនោះ​មក​ទៀត​ ​មាណព​នោះ​ ​ត្រិះរិះ​ដូច្នេះ​ថា​ ​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងឡាយ​នេះ​ ​លោក​ប្រព្រឹត្ត​ធម៌​ ​ប្រព្រឹត្ត​ស្មើ​ ​ប្រព្រឹត្ត​ប្រសើរ​ ​និយាយ​ពាក្យ​ទៀងត្រង់​ ​មាន​សីល​ ​មាន​កល្យាណធម៌​ ​បើសិនជា​អញ​បាន​បួស​ក្នុង​សំណាក់​ពួក​សមណៈ​សក្យ​បុត្រ​ ​អញ​មុខ​ជា​នឹង​ជីករំលើង​កម្ម​ដ៏​លាមក​នេះ​បាន​ ​ដោយ​ទំនង​យ៉ាងនេះ​ឯង​មិនលែងឡើយ​។​ ​មាណព​នោះ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​ហើយ​សូម​បព្វជ្ជា​ក្នុង​គ្រានោះ​ឯង​។​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​ក្នុង​កាលមុន​មាន​នាគ​មក​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុ​ ​ដោយ​ភេទ​ជា​មាណព​ម្តង​ទៅ​ហើយ​ ​ម្នាល​អាវុសោ​ឧបាលិ​ ​យើង​សូម​រំលឹក​លោក​ ​សូមឲ្យ​លោក​ជម្រះ​សួរ​មាណព​នេះ​ទៀត​។​ ​ឯ​មាណព​នោះ​ ​កាលបើ​ត្រូវ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ជម្រះ​សួរ​ទៅ​ហើយ​ ​ក៏​ប្រាប់​រឿងរ៉ាវ​នុ៎ះ​តាមត្រង់​។​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ដំណាលរឿង​នុ៎ះ​ប្រាប់ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មានបុណ្យ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ដែល​សម្លាប់​មាតា​ ​ជា​ឧបសម្បន្ន​មិនបានទេ​ ​សង្ឃ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ឡើយ​ ​(​បើ​)​ ​ជា​ឧបសម្បន្ន​ហើយ​ ​ត្រូវឲ្យ​វិនាស​ចេញ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636793764783982742
ទៅកាន់ទំព័រ៖