ព្រះត្រៃបិដក ភាគ ០៦
ជម្រះសួរទៅហើយ ក៏ប្រាប់រឿងនុ៎ះតាមត្រង់។ ព្រះឧបាលិដ៏មានអាយុក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលសម្លាប់បិតា ជាឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ (បើ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ។
[១៣០] សម័យនោះឯង មានភិក្ខុទាំងឡាយច្រើនរូបចេញពីក្រុងសាកេត ដើរតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ពួកចោរចេញមក ខ្លះឆក់ដណ្តើមពួកភិក្ខុ ខ្លះសម្លាប់ពួកភិក្ខុ។ រាជអមាត្យទាំងឡាយចេញពីក្រុងសាវត្ថីបានចាប់នូវចោរពួកខ្លះ។ ពួកចោរខ្លះរត់បាត់ទៅ។ ពួកចោរណាដែលរត់បាត់ទៅនោះ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ ពួកចោរណាដែលរាជអាមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅនឹងសម្លាប់។ ពួកចោរដែលបួសហើយទាំងនោះ ក៏បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់នោះ លុះឃើញហើយ និយាយយ៉ាងនេះថា យើងទាំងឡាយលួចរត់រួចបានមកក៏ជាការស្រួល បើសិនណាជាយើងទាំងឡាយត្រូវចាប់ក្នុងថ្ងៃនោះ យើងទាំងឡាយមុខជានឹងត្រូវគេសម្លាប់យ៉ាងនោះឯង មិនលែងឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ
ID: 636793765404848254
ទៅកាន់ទំព័រ៖