ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ (អ្នកសម្លាប់ម្តាយ)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ (អ្នកសម្លាប់បិតា)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ (ទ្រុស្តភិក្ខុនី)។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាលោហិតុប្បាទកៈ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាឧភតោព្យញ្ជនកៈ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ មិនគប្បីឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍ជាថេយ្យសំវាសកៈ (អ្នកលួចសំវាស) មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអ្នកចូលពួកតិរ្ថិយ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាមាតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាបិតុឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាអរហន្តឃាតកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាភិក្ខុនីទូសកៈ មិនគប្បីឲ្យឧបសម្បទាដោយមានឧបជ្ឈាយ៍ជាសង្ឃភេទកៈ មិនគប្បីឲ្យឧបសម្បទាដោយមាន
ID: 636793766528242508
ទៅកាន់ទំព័រ៖