ព្រះត្រៃបិដក ភាគ ០៦

មាន​ម្រាមដៃ​ជាប់គ្នា​។​ ​បំបួស​មនុស្ស​គម​។​ ​បំបួស​មនុស្ស​តឿ​។​ ​បំបួស​មនុស្ស​ពកក​។​ ​បំបួស​មនុស្ស​ដែលគេ​បៀតបៀន​ឲ្យ​មាន​ស្លាកស្នាម​(​១​)​ ​។​ ​បំបួស​មនុស្ស​ដែលគេ​វាយ​ដោយ​រំពាត់​(​២​)​ ​។​ ​បំបួស​មនុស្ស​ដែល​រាជការ​កត់ឈ្មោះ​ទុក​ ​(​រាជការ​ព្យួរទោស​ទុក​(​៣​)​ ​។​ ​បំបួស​មនុស្ស​មាន​ជើងស្ទក់​។​ ​បំបួស​មនុស្ស​មាន​រោគ​អាក្រក់​(​៤​)​ ​។​ ​បំបួស​មនុស្ស​មាន​រូប​ទ្រុស្ត​បរិសទ្យ​(​៥​)​ ​។​ ​បំបួស​មនុស្ស​ដែល​ទើបនឹង​ខ្វាក់​(​៦​)​ ​។​ ​បំបួស​មនុស្ស​ក្ងែង​ដៃ​ ​ឬ​ក្ងែង​ជើង​។​ ​បំបួស​មនុស្ស​ខ្ចក​។​ ​បំបួស​មនុស្ស​ស្លាប់​កាយ​ម្ខាង​។​ ​បំបួស​មនុស្ស​ខ្វិន​។​ ​បំបួស​មនុស្ស​មាន​កំឡាំង​ថយ​ព្រោះ​ជរា​។​ ​បំបួស​មនុស្ស​ខ្វាក់ពីកំណើត​។​ ​បំបួស​មនុស្សគ​។​ ​បំបួស​មនុស្ស​ថ្លង់​។​ ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ទាំង​គ​។​ ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ ​ទាំង​ថ្លង់​។​ ​បំបួស​មនុស្ស​ទាំង​គ​ ​ទាំង​ថ្លង់​។​ ​បំបួស​មនុស្ស​ទាំង​ខ្វាក់​ទាំង​គ​ទាំង​ថ្លង់​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ហាម​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ ​បំបួស​មនុស្ស​កំបុតដៃ​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុតជើង​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុត​ទាំង​ដៃ​ ​ទាំង​ជើង​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុត​ត្រចៀក​ ​មិន​ត្រូវ​បំបួស​មនុស្ស​កំបុតច្រមុះ​
​(​១​)​ ​មនុស្ស​ដែលគេ​បោះត្រា​ដោយ​ដែក​ក្តៅ​ ​។​ ​(​២​)​ ​មនុស្ស​ដែល​ចំពាក់បំណុល​គេ​ជាដើម​ ​ហើយ​ម្ចាស់ទ្រព្យ​វាយ​ទាល់តែ​បែក​ខ្នង​ ​។​ ​(​៣​)​ ​មនុស្សទោស​ដែល​រាជការ​ចេញប្រកាស​ឲ្យ​រក​ចាប់​ធ្វើទោស​ ​។​ ​(​៤​)​ ​មាន​រោគ​អាក្រក់​មើល​មិនជា​ ​មាន​រោគ​ឫសដូង​ដុះ​ ​និង​ឫសដូង​បាទ​ជាដើម​ ​។​ ​(​៥​)​ ​មាន​រូបអាក្រក់​ពេក​ ​ខ្ពស់​ពេក​ ​ទាប​ពេក​ជាដើម​ ​។​ ​(​៦​)​ ​ក្នុង​គម្ពីរ​មហា​បច្ច​រិ​ជា​ ​ខ្វាក់ម្ខាង​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636793768001976801
ទៅកាន់ទំព័រ៖