ព្រះត្រៃបិដក ភាគ ០៦
សង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយស្រោចស្រង់ខ្ញុំផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគំរប់ពីរដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃអស់វារៈជាគំរប់បីដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះហើយ ស្រោចស្រង់ខ្ញុំផង។ ភិក្ខុដែលឆ្លាសប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះជាឧបសម្បទាបេក្ខៈរបស់លោកដ៏មានអាយុឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរសួរអន្តរាយិកធម៌ទាំងឡាយ នឹងឧបសម្បទាបេក្ខៈឈ្មោះនេះ។ នែអ្នកមានឈ្មោះនេះ អ្នកចាំស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណាកើតហើយ ខ្ញុំសូមសួរហេតុនោះ ហេតុមាន អ្នកត្រូវនិយាយថាមាន ហេតុមិនមាន អ្នកត្រូវនិយាយថាមិនមាន អាពាធទាំងឡាយមានសភាពយ៉ាងនេះ គឺឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯងជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ មិនចំពាក់បំណុលគេទេឬ មិន
ID: 636793772501244144
ទៅកាន់ទំព័រ៖