ព្រះត្រៃបិដក ភាគ ០៦

ចីវរ​បង្សុកូល​(​១​)​ ​អ្នក​ត្រូវ​ធ្វើការ​ឧស្សាហ៍​ក្នុង​សំពត់​បង្សុកូល​នោះ​អស់មួយជីវិត​។​ ​អតិរេកលាភ​ ​(​៦យ៉ាង​)​ ​គឺ​សំពត់​ធ្វើ​ពី​សំបក​ឈើ១​ ​សំពត់​ធ្វើ​ពី​កប្បាស១​ ​សំពត់​ធ្វើ​ពី​សូត្រ១​ ​សំពត់​ធ្វើ​ពី​រោមសត្វ១​ ​សំពត់​ធ្វើ​ពី​ធ្មៃ១​ ​សំពត់​ភង្គៈ​ ​គឺ​សំពត់​ធ្វើ​ពី​របស់​ទាំង​ប្រាំ​លាយ​គ្នា១​ ​(​បព្វជិត​ត្រេកអរ​ក្នុង​អតិរេកលាភ​នោះ​បាន​)​។​ ​បព្វជ្ជា​អាស្រ័យ​ម្លប់ឈើ​ជា​សេនាសនៈ​ ​អ្នក​ត្រូវ​ធ្វើការ​ឧស្សាហ៍​ក្នុង​សេនាសនៈ​នោះ​អស់មួយជីវិត​។​ ​អតិរេកលាភ​ ​(​៥យ៉ាង​)​ ​គឺ​វិហារ១​ ​អឌ្ឍយោគ​ ​(​រោង​បាំង​មួយ​ចំហៀង​)​១​ ​ប្រាសាទ​វែង១​ ​ប្រាសាទ​ដំបូល​ត្រងិល១​ ​គុហា១​ ​(​បព្វជិត​ត្រេកអរ​ក្នុង​អតិរេកលាភ​នោះ​បាន​)​។​ ​បព្វជ្ជា​អាស្រ័យ​ភេសជ្ជៈ​ដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ​ ​អ្នក​ត្រូវ​ធ្វើការ​ឧស្សាហ៍​ក្នុង​ភេសជ្ជៈ​នោះ​អស់មួយជីវិត​។​ ​អតិរេកលាភ​ ​(​៥យ៉ាង​)​ ​គឺ​ទឹកដោះ​រាវ១​ ​ទឹកដោះខាប់១​ ​ប្រេង១​ ​ទឹ​ក​ឃ្ញុំ១​ ​ស្ករអំពៅ១​ ​(​បព្វជិត​ត្រេកអរ​ក្នុង​អតិរេកលាភ​នោះ​បាន​)​។​
​ចប់​ ​និស្ស័យ៤​។​
 ​[​១៤៤​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​ភិក្ខុ​មួយ​រូប​ ​ហើយ​ចោល​ឲ្យ​នៅ​ម្នាក់ឯង​ ​ក៏​ចៀសចេញ​ទៅ​។​ ​ភិក្ខុ​នោះ​មក​តែម្នាក់ឯង​តាម​ក្រោយ​ ​បាន​ជួបនឹង​ស្រ្តី​ដែល​ធ្លាប់​ជា​ប្រពន្ធ​អំពី​ដើម​ក្នុង​ចន្លោះ​ផ្លូវ​។​ ​ស្រ្តី​នោះ​និយាយ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​អ្នកឯង​បួស​
​(​១​)​ ​សម្ព​ត់​ដែលគេ​ចោល​លើ​គំនរ​ដី​ ​ឬ​សំរាម​ហើយ​រើស​យក​មក​ធ្វើជា​ចីវរ​។​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636793774415523635
ទៅកាន់ទំព័រ៖