ព្រះត្រៃបិដក ភាគ ០៦
មិនត្រូវនិយាយអួតឧត្តរិមនុស្សធម្ម ដោយពាក្យថា អាត្មាត្រេកអរចំពោះក្នុងផ្ទះស្ងាត់ដូច្នេះ ដោយហោចទៅ។ ភិក្ខុណាមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម គឺឈានក្តី វិមោក្ខក្តី សមាធិក្តី សមាបត្តិក្តី មគ្គក្តី ផលក្តី ដែលមិនពិត ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា ដើមត្នោតកំបុតចុងហើយ មិនគួរដុះឡើងទៀតបាន មានឧបមាយ៉ាងណាមិញ ភិក្ខុមានសេចក្តីប្រាថ្នាលាមក ដែលសេចក្តីប្រាថ្នាគ្របសង្កត់ហើយ និយាយអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនពិត ក៏មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។
ចប់ កិច្ចមិនគួរធ្វើ៤យ៉ាង។
[១៤៥] ក៏សម័យនោះឯង ភិក្ខុមួយរូបត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ហើយក៏សឹកទៅ។ អ្នកនោះត្រឡប់មកសូមឧបសម្បទានឹងភិក្ខុទាំងឡាយទៀត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិហើយ
ID: 636793775252911531
ទៅកាន់ទំព័រ៖