ព្រះត្រៃបិដក ភាគ ០៦

រឿង​ទ្រង់​ហាមមិនឲ្យ​អាចារ្យ​និង​ឧបសម្បទា​បេក្ខៈ​ ​ចូល​មក​ក្នុង​ជំនុំ​សង្ឃ​ជាមួយគ្នា១​ ​រឿង​ឧបសម្បទា​បេក្ខៈ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ដោយ​ពាក្យ​ថា​ ​សូមឲ្យ​សង្ឃ​ស្រោចស្រង់១​ ​រឿង​ប្រាប់​និស្ស័យ​បួន១​ ​រឿង​ភិក្ខុ​ដែល​បាន​ឧបសម្បទា​ហើយ​ ​ដើរមក​តែម្នាក់ឯង​ ​ជួបនឹង​ស្រ្តីជា​បុរាណ​ទុតិយិកា​ត្រង់​កណ្តាលផ្លូវ១​ ​រឿង​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ១​ ​រឿង​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​ធ្វើ​តប​នូវ​អាបត្តិ១​ ​រឿង​ភិក្ខុ​ដែល​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​នូវ​ទិដ្ឋិ​អាក្រក់១​។​

​រួម​រឿង​ក្នុង​ខន្ធកៈ​នេះ​ ​១៧២រឿង​ដោយ​បការ​ដូច្នេះ​។​
​ចប់​ ​ឧទ្ទាន​ក្នុង​មហា​ខន្ធកៈ​។


ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636793781398763053
ទៅកាន់ទំព័រ៖