ព្រះត្រៃបិដក ភាគ ០៦
ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រជុំគ្នា និយាយធម៌ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។
[១៤៩] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់សម្ងំក្នុងទីស្ងាត់កើតព្រះទ័យត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះមានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះដែលតថាគតបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ពួកភិក្ខុទាំងនោះ បាតិមោក្ខុទ្ទេសនោះនឹងបានជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគចេញចាកទីសម្ងំក្នុងពេលថ្ងៃរសៀល ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ តថាគតសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា បើដូច្នោះ មានតែតថាគតអនុញ្ញាតសិក្ខាបទទាំងឡាយនោះ ដែលតថាគតបញ្ញត្តដល់ភិក្ខុទាំងឡាយ ឲ្យជាបាតិមោក្ខុទ្ទេសដល់ភិក្ខុទាំងឡាយនោះ បាតិមោក្ខុទ្ទេសនោះនឹងជាឧបោសថកម្មរបស់ភិក្ខុទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសំដែងយ៉ាងនេះ។ គឺភិក្ខុដែលឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា
ID: 636793782796853020
ទៅកាន់ទំព័រ៖