ព្រះត្រៃបិដក ភាគ ០៦
ហេតុនោះ ភិក្ខុដែលត្រូវអាបត្តិហើយ រលឹកឃើញ ប្រាថ្នាសេចក្តីបរិសុទ្ធ ត្រូវប្រាប់អាបត្តិដែលមាន។ ព្រោះថា អាបត្តិដែលភិក្ខុប្រាប់ហើយ ជាការស្រួល។
[១៥០] ត្រង់ពាក្យថា បាតិមោក្ខ សេចក្តីថា ធម្មជាតនេះជាដើម ធម្មជាតនេះជាប្រធាន ធម្មជាតនៃជាមុនដម្បូងនៃកុសលធម៌ទាំងឡាយ ហេតុនោះតថាគតហៅថាបាតិមោក្ខ។ ពាក្យថា លោកដ៏មានអាយុ ឯពាក្យថា លោកដ៏មានអាយុនេះ ជាពាក្យនិយាយដោយសេចក្តីស្រឡាញ់ នេះជាពាក្យនិយាយដោយសេចក្តីគោរព នេះជាឈ្មោះនៃបុគ្គលប្រកបដោយសេចក្តីគោរព និងជាទីកោតក្រែង។ ពាក្យថា ខ្ញុំនឹងសំដែង គឺខ្ញុំនឹងប្រាប់ នឹងបង្ហាញ នឹងឲ្យដឹងច្បាស់ នឹងផ្គូរផ្គង (ផ្តើម) នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសឬផ្តៀង។ ពាក្យថា បាលីនោះ តថាគតសំដៅយកបាតិមោក្ខ។ ពាក្យថា យើងទាំងឡាយ ដែលមាននៅទាំងអស់គ្នា គឺភិក្ខុជាថេរៈក្តី ភិក្ខុខ្ចីវស្សាក្តី ភិក្ខុជាកណ្តាលក្តី ទាំងអម្បាលម៉ានក្នុងបរិសទ្យនោះ តថាគតហៅភិក្ខុទាំងឡាយនុ៎ះថា យើងទាំងឡាយដែលមាននៅទាំងអស់គ្នា។ ពាក្យថា ចូរប្រុងស្តាប់ គឺយើងចូរធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចិតផ្ចង់នូវបាតិមោក្ខទាំងអស់ដោយចិត្ត។ ពាក្យថា យកចិត្តទុកដាក់ គឺយើងចូរមានចិត្តមានអារម្មណ៍តែមួយ មានចិត្តមិនរវើរវាយ
ID: 636793783411998204
ទៅកាន់ទំព័រ៖