ព្រះត្រៃបិដក ភាគ ០៦
នូវបាតិមោក្ខក្នុងថ្ងៃឧបោសថ ក៏សំដែងនូវបាតិមោក្ខក្នុង១បក្ខ៣ដង គឺ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ខ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខក្នុង១បក្ខ ៣ដងទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសំដែងនូវបាតិមោក្ខ ១បក្ខម្តង (កន្លះខែម្តង) គឺក្នុងថ្ងៃ១៤ក្តី ទី១៥ក្តី។
[១៥២] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងនូវបាតិមោក្ខ ដោយសមគួរដល់បរិសទ្យ គឺចំពោះបរិសទ្យរបស់ខ្លួនៗទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឧបោសថកម្ម ដល់ពួកភិក្ខុដែលព្រមព្រៀងគ្នា។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តឧបោសថកម្ម ដល់ភិក្ខុទាំងឡាយដែលព្រមព្រៀងគ្នា សេចក្តីព្រមព្រៀងមានកំណត់ត្រឹមណាហ្ន៎ មានកំណត់
ID: 636793784507380856
ទៅកាន់ទំព័រ៖