ព្រះត្រៃបិដក ភាគ ០៦

ហើយ​ ​គួរ​សង្ឃ​ដក​រោង​ឧបោសថ​ឈ្មោះ​នេះ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ឥឡូវ​សង្ឃ​ដក​រោង​ឧបោសថ​ឈ្មោះ​នេះ​។​ ​ការ​ដក​រោង​ឧបោសថ​ឈ្មោះ​នេះ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គួរ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គួរ​និយាយឡើង​។​ ​រោង​ឧបោសថ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​ដក​ហើយ​។​ ​ការ​ដក​រោង​ឧបោសថ​នេះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​រឿង​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​១៥៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​សង្ឃ​សន្មត​រោង​ឧបោសថ​តូច​ពេក​ ​ក្នុង​អាវាស​មួយ​។​ ​ឧបោសថ​ក្នុង​ថ្ងៃ​នោះ​ ​មាន​ភិក្ខុសង្ឃ​ច្រើន​ប្រជុំ​គ្នា​។​ ​ភិក្ខុ​ទាំងឡាយ​អង្គុយ​លើ​ទី​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ស្តាប់​បាតិមោក្ខ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ភិក្ខុ​ត្រូវ​សន្មត​រោង​ឧបោសថ​ ​ហើយ​សឹម​ធ្វើ​ឧបោសថ​ ​ក៏​យើង​ទាំងឡាយ​អង្គុយ​លើ​ទី​ដែល​សង្ឃ​មិនបាន​សន្មត​ ​ហើយ​ស្តាប់​បាតិមោក្ខ​ ​ឧបោសថ​ ​ឈ្មោះថា​ ​យើង​បាន​ធ្វើ​ ​ឬមិន​បាន​ធ្វើ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636793795357171429
ទៅកាន់ទំព័រ៖