ព្រះត្រៃបិដក ភាគ ០៦

បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​សន្មត​សីមា​នោះ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ ​លើកទុក​តែ​ស្រុក​ ​និង​ឧបចារៈ​របស់​ស្រុក​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​។​ ​សីមា​ណា​ដែល​សង្ឃ​សន្មត​ឲ្យ​មាន​សំវាស​ស្មើគ្នា​ ​មាន​ឧបោសថ​ជាមួយគ្នា​ ​ឥឡូវ​សង្ឃ​សន្មត​សីមា​នោះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ ​លើកទុក​តែ​ស្រុក​ ​និង​ឧបចារៈ​របស់​ស្រុក​ចេញ​។​ ​ការ​សន្មតិ​សីមា​នេះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ ​លើកទុក​តែ​ស្រុក​ ​និង​ឧបចារៈ​របស់​ស្រុក​ចេញ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​សង្ឃ​បាន​សន្មត​សីមា​នោះ​ ​ឲ្យ​ជា​តិ​ចីវរា​វិប្បវាស​សីមា​ ​លើកទុក​តែ​ស្រុក​ ​និង​ឧបចារៈ​របស់​ស្រុក​ចេញ​ហើយ​។​ ​ការ​សន្មតិ​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​នឹង​សន្មត​សីមា​ ​ត្រូវ​សន្មត​សមានសំវាស​សីមា​(​១​)​ ​ជាមុន​ ​សឹម​សន្មត​តិ​ចីវរា​វិប្បវាស​សីមា​(​២​)​ ​ជា​
​(​១​)​ ​សីមា​ដែល​មាន​សំវាស​ស្មើគ្នា​ ​គឺ​សីមា​ដែល​សង្ឃ​ត្រូវតែ​ធ្វើ​សង្ឃកម្ម​ ​ដោយ​ព្រមព្រៀង​គ្នា​ ​បែកគ្នា​មិនបាន​។​ ​(​២​)​ ​សីមា​ដែល​ភិក្ខុ​នៅ​ប្រាសចាក​ត្រៃចីវរ​បាន​។​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636793797386967526
ទៅកាន់ទំព័រ៖