ព្រះត្រៃបិដក ភាគ ០៦
ប្រតិពល ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃដកសីមានោះចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សីមាណា ដែលសង្ឃសន្មត ឲ្យជាសមានសំវាសសីមា ឲ្យមានឧបោសថជាមួយគ្នាហើយ ឥឡូវសង្ឃដកសីមានោះចេញ។ ការដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សង្ឃដកសីមា ដែលមានសំវាសស្មើគ្នា មានឧបោសថជាមួយគ្នានោះហើយ។ ការដក សមានសំវាសសីមានោះ គាប់ចិត្តដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
ID: 636793797815932062
ទៅកាន់ទំព័រ៖