ព្រះត្រៃបិដក ភាគ ០៦

មាន៤គឺ​ ​ឧបោសថកម្ម​ជាពួក​ ​មិន​ត្រូវ​តាម​ធម៌១​ ​ឧបោសថកម្ម​ព្រមព្រៀង​គ្នា​ ​តែ​មិន​ត្រូវ​តាម​ធម៌១​ ​ឧបោសថកម្ម​ជាពួក​ ​តែ​ត្រូវ​តាម​ធម៌១​ ​ឧបោសថកម្ម​ព្រមព្រៀង​ត្រូវ​តាម​ធម៌១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនុំ​ឧបោសថកម្ម​ទាំង៤នេះ​ ​ឯ​ឧបោសថកម្ម​ដែល​ជាពួក​ ​មិន​ត្រូវ​តាម​ធម៌​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​អ្នក​ទាំងឡាយ​ធ្វើ​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​មិន​អនុញ្ញាត​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនុំ​ឧបោសថកម្ម​ទាំង៤នោះ​ ​ឯ​ឧបោសថកម្ម​ដែល​ព្រមព្រៀង​គ្នា​ ​តែ​មិន​ត្រូវ​តាម​ធម៌​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​អ្នក​ទាំងឡាយ​ធ្វើ​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​មិន​អនុញ្ញាត​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនុំ​ឧបោសថកម្ម​ទាំង៤នោះ​ ​ឯ​ឧបោសថកម្ម​ដែល​ជាពួក​ ​តែ​ត្រូវ​តាម​ធម៌​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​អ្នក​ទាំងឡាយ​ធ្វើ​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ទេ​ ​ម្យ៉ាងទៀត​ ​តថាគត​ក៏​មិន​អនុញ្ញាត​ឧបោសថកម្ម​មាន​សភាព​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជំនុំ​ឧបោសថកម្ម​ទាំង៤នោះ​ ​ឯ​ឧបោសថកម្ម​ដែល​ព្រមព្រៀង​គ្នា​ ​ត្រូវ​តាម​ធម៌​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អ្នក​ទាំងឡាយ​ធ្វើ​ឧបោសថកម្ម​មាន​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636793799533890323
ទៅកាន់ទំព័រ៖