ព្រះត្រៃបិដក ភាគ ០៦

សុត​បទ​ ​នេះ​ជា​បា​តិ​មោក្ខុ​ទ្ទេ​សទី៣​។​ ​ភិក្ខុ​ត្រូវ​សំដែង​នូវ​និទាន​ ​ហើយ​សំដែង​នូវ​បារាជិក​ទាំង៤​ ​សំដែង​នូវ​សង្ឃាទិសេស១៣​ ​សំដែង​នូវ​អនិយត២​ ​ហើយ​សូត្រ​ឧទ្ទេស​ដ៏​សេសសល់​ដោយ​សុត​បទ​ ​នេះ​ជា​បា​តិ​មោក្ខុ​ទ្ទេ​សទី៤​។​ ​ឧទ្ទេស​ដោយ​ពិស្តារ​ជា​បា​តិ​មោក្ខុ​ទ្ទេ​សទី៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បា​តិ​មោក្ខុ​ទ្ទេ​សមាន៥យ៉ាង​ប៉ុណ្ណេះ​ឯង​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អនុញ្ញាត​ការសំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​ហើយ​ ​ក៏​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​ ​សព្វកាល​ ​(​រាល់​ៗ​ថ្ងៃឧបោសថ​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ក្នុង​អាវាស​មួយ​ ​ក្នុង​កោសល​ជនបទ​ ​មាន​សញ្ចរ​ភ័យ​(​១​)​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​មិន​អាច​នឹង​សំដែង​នូវ​បាតិមោក្ខ​ដោយ​ពិស្តារ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​សេចក្តី​អន្តរាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សំដែង​នូវ​បាតិមោក្ខ​ដោយសង្ខេប​បាន​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សូម្បី​មិន​មាន​សេចក្តី​អន្តរាយ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភ័យ​កើត​ពី​មនុស្ស​នៅក្នុង​ព្រៃ​។​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636793800287253413
ទៅកាន់ទំព័រ៖