ព្រះត្រៃបិដក ភាគ ០៦
ច្បាស់ ឯអាត្មាអញមានសំឡេងដូចក្អែក គួរអញប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកសំដែងនូវបាតិមោក្ខ ខំប្រឹងគិតថា អញត្រូវធ្វើសំឡេងឲ្យឮច្បាស់ ដោយបការដូចម្តេច កាលបើភិក្ខុខំប្រឹង (ដូច្នេះ) ទើបមិនត្រូវអាបត្តិ។
[១៧៣] ក៏សម័យនោះឯង ទេវទត្ត សំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ព្រមជាមួយនឹងគ្រហស្ថ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុសំដែងនូវបាតិមោក្ខ ក្នុងបរិសទ្យ ជាមួយនឹងគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។
[១៧៤] ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ មិនមានភិក្ខុអារាធនា ក៏សំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានគេអារាធនា មិនត្រូវសំដែងនូវបាតិមោក្ខ ក្នុងកណ្តាលសង្ឃទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាតិមោក្ខមានព្រះថេរៈជាធំ។
ចប់ អញ្ញតិត្ថិយភាណវារៈទី១១។
ID: 636793802783966217
ទៅកាន់ទំព័រ៖