ព្រះត្រៃបិដក ភាគ ០៦

ឬ​ឧបោសថកម្ម​ ​បាតិមោក្ខ​ ​ឬ​បា​តិ​មោក្ខុ​ទ្ទេស​។​ ​ភិក្ខុ​ទាំងនោះ​អារាធនា​ព្រះ​ថេរៈ​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សំដែង​បាតិមោក្ខ​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ព្រះ​ថេរៈ​ទី២ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​ទី២នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សំដែង​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ព្រះ​ថេរៈ​ទី៣ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​សំដែង​នូវ​បាតិមោក្ខ​។​ ​ព្រះ​ថេរៈ​ទី៣នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​សំដែង​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​អារាធនា​ដរាបដល់​ភិក្ខុ​ថ្មី​ក្នុង​សង្ឃ​ ​ដោយ​ឧបាយ​នេះឯង​ថា​ ​ចូរ​លោក​ដ៏​មាន​អាយុ​សំដែង​នូវ​បាតិមោក្ខ​។​ ​ភិក្ខុ​នោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​សំដែង​មិនកើត​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​ឧបោសថ​ថ្ងៃ​នោះ​មាន​ភិក្ខុ​ច្រើន​រូប​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​នៅក្នុង​អាវាស​មួយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​មិនដឹង​ឧបោសថ​ ​ឬ​ឧបោសថកម្ម​ ​បាតិមោក្ខ​ ​ឬ​បា​តិ​មោក្ខុ​ទ្ទេស​។​ ​ភិក្ខុ​ទាំងនោះ​អារាធនា​ព្រះ​ថេរៈ​ថា​ ​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636793803431333244
ទៅកាន់ទំព័រ៖