ព្រះត្រៃបិដក ភាគ ០៦
ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ថា ថ្ងៃនេះជាថ្ងៃឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ត្រូវភិក្ខុណាប្រាប់ថ្ងៃឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈ ប្រាប់អំពីព្រឹក។ ក៏សម័យនោះឯង ព្រះថេរៈមួយអង្គភ្លេច (មិនបានប្រាប់) អំពីព្រឹក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ក្នុងពេលឆាន់ក៏បាន។ ភិក្ខុក៏ភ្លេចក្នុងពេលឆាន់ទៀត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរលឹកឃើញកាលណា ប្រាប់កាលនោះចុះ។
[១៧៩] ក៏សម័យនោះឯង រោងឧបោសថក្នុងអាវាសមួយស្មោកគ្រោក។ ភិក្ខុជាអាគន្តុកៈទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងមិនបោសរោងឧបោសថសោះ។ ភិក្ខុ
ID: 636793804629051750
ទៅកាន់ទំព័រ៖