ព្រះត្រៃបិដក ភាគ ០៦
មិនឆ្លាស មានដំណើរទៅកាន់ទិស មិនលាអាចារ្យ និងឧបជ្ឈាយ៍។ ម្នាលភិក្ខុទាំងឡាយ ត្រូវអាចារ្យ និងឧបជ្ឈាយ៍សួរភិក្ខុទាំងនោះថា លោកទាំងឡាយនឹងទៅណា នឹងទៅជាមួយនឹងអ្នកណា។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះល្ងង់ មិនឆ្លាស និយាយអាងពួកភិក្ខុដទៃ ដែលល្ងង់ មិនឆ្លាស (ដូចគ្នា) ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាចារ្យ និងឧបជ្ឈាយ៍អនុញ្ញាតឲ្យទេ បើអនុញ្ញាតឲ្យ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុល្ងង់ មិនឆ្លាសទាំងនោះ ដែលអាចារ្យ និងឧបជ្ឈាយ៍មិនអនុញ្ញាត បើនៅតែទៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងសាសនានេះ ភិក្ខុទាំងឡាយជាច្រើន សុទ្ធតែល្ងង់ មិនឆ្លាសនៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះ មិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុដទៃជាពហូសូត្រ ចេះចាំព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចាំមាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តីរង្កៀស ស្រឡាញ់ការសិក្សា ក៏មកក្នុងអាវាសនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះសង្គ្រោះ អនុគ្រោះនិយាយរាក់ទាក់ ទំនុកបម្រុងភិក្ខុជាពហូសូត្រនោះ ដោយគ្រឿងលំអិតសម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខ បើភិក្ខុទាំងឡាយនោះមិនសង្គ្រោះ មិនអនុគ្រោះ មិននិយាយរាក់ទាក់ មិនទំនុកបម្រុង ដោយគ្រឿងលំអិត
ID: 636793805920595622
ទៅកាន់ទំព័រ៖