ព្រះត្រៃបិដក ភាគ ០៦

ទាំងនោះ​បញ្ជូន​ភិក្ខុ១រូប​ ​ទៅកាន់​អាវាស​ជិតខាង​ ​ក្នុង​ថ្ងៃ​នោះ​ថា​ ​នែ​អាវុសោ​ ​ចូរ​អ្នក​ទៅរៀន​បាតិមោក្ខ​ដោយសង្ខេប​ ​ឬ​ដោយ​ពិស្តារ​ហើយ​មក​។​ ​បើ​ភិក្ខុ​នោះ​ ​បាន​បាតិមោក្ខ​នុ៎ះ​ ​មក​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​បញ្ជូន​ភិក្ខុ១រូប​ក្នុង​រវាង៧ថ្ងៃ​ថា​ ​នែ​អាវុសោ​ ​ចូរ​អ្នក​ទៅរៀន​បាតិមោក្ខ​ដោយសង្ខេប​ ​ឬ​ដោយ​ពិស្តារ​មក​។​ ​បើ​ភិក្ខុ​នោះ​ ​បាន​បាតិមោក្ខ​នុ៎ះ​ ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​ទាំងនោះ​នៅចាំ​វស្សា​ក្នុង​អាវាស​នោះ​ទេ​ ​បើ​នៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៨១​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​សង្ឃ​នឹង​ធ្វើ​ឧបោសថ​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​មាន​បន្ទូល​យ៉ាងនេះ​ ​ភិក្ខុ១រូប​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នៅ​មាន​ភិក្ខុ​ឈឺ​ ​ភិក្ខុ​នោះ​មិនទាន់​មក​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ឈឺ​នោះ​ឲ្យ​បារិសុទ្ធិ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ឈឺ​នោះ​ ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ឆៀង​ស្មា​ម្ខាង​ ​រួច​
ថយ | ទំព័រទី ៣៨៧ | បន្ទាប់
ID: 636793806440655368
ទៅកាន់ទំព័រ៖