ព្រះត្រៃបិដក ភាគ ០៦

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ឲ្យ​ឧម្មត្តក​សម្មតិ​ ​[​សេចក្តី​សន្មតិ​ថា​ជា​មនុស្ស​ឆ្កួត​។​]​ ​ដល់​ភិក្ខុ​ឆ្កួត​បែបនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​ឧម្មត្តក​សម្មតិ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​ជា​មនុស្ស​ឆ្កួត​ ​រលឹក​ឧបោសថ​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​រលឹក​សង្ឃកម្ម​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​មកកាន់​ឧបោសថ​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​ ​មកកាន់​សង្ឃកម្ម​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​។​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​គួរ​សង្ឃ​ឲ្យ​ឧម្មត្តក​សម្មតិ​ដល់​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ជា​ភិក្ខុ​ឆ្កួត​ ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​គប្បី​រលឹក​ឧបោសថ​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​រលឹក​សង្ឃកម្ម​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​មកកាន់​ឧបោសថ​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​មកកាន់​សង្ឃកម្ម​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​សង្ឃ​គប្បី​ធ្វើ​ឧបោសថ​ ​គប្បី​ធ្វើ​សង្ឃកម្ម​ ​ជាមួយ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​ ​វៀរចាក​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​ជា​ភិក្ខុ​ឆ្កួត​ ​រលឹក​ឧបោសថ​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​រលឹក​សង្ឃកម្ម​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​មកកាន់​ឧបោសថ​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​ ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636793809026333260
ទៅកាន់ទំព័រ៖