ព្រះត្រៃបិដក ភាគ ០៦

ឧបោសថ​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​រលឹក​សង្ឃកម្ម​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​មកកាន់​ឧបោសថ​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​មកកាន់​សង្ឃកម្ម​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​សង្ឃ​នឹង​ធ្វើ​ឧបោសថ​ ​នឹង​ធ្វើ​សង្ឃកម្ម​ ​ជាមួយ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​ ​វៀរចាក​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​។​ ​ការ​ឲ្យ​ឧម្មត្តក​សម្មតិ​នោះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ ​ទើប​សង្ឃ​ស្ងៀម​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​ ​
 ​[​១៨៥​]​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ៤អង្គ​ ​គង់​ក្នុង​អាវាស១​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​ត្រូវ​ភិក្ខុ​ធ្វើ​ឧបោសថ​ ​ក៏​យើង​ទាំងឡាយ​ជា​ជន៤រូប​ ​ត្រូវ​យើង​ទាំងឡាយ​ធ្វើ​ឧបោសថ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ៤រូប​សំដែង​នូវ​បាតិមោក្ខ​បាន​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ៣រូប​ ​នៅក្នុង​អាវាស​មួយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​នោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​បួន​រូប​សំដែង​នូវ​បាតិមោក្ខ​ ​ក៏​ឯ​យើង​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636793809547903092
ទៅកាន់ទំព័រ៖