ព្រះត្រៃបិដក ភាគ ០៦

អធិដ្ឋាន​ឧបោសថ​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃឧបោសថ​របស់​អញ​ ​បើ​មិន​អធិដ្ឋាន​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បួន​រូប​នៅក្នុង​អាវាស​ណា​ ​មិន​ត្រូវ​ភិក្ខុ​បី​រូប​នាំ​បារិសុទ្ធិ​របស់​ភិក្ខុ​មួយ​រូប​មក​ ​ហើយ​សំដែង​នូវ​បាតិមោក្ខ​ក្នុង​អាវាស​នោះ​ទេ​ ​បើ​ភិក្ខុ​ទាំងឡាយ​នោះ​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បី​រូប​នៅក្នុង​អាវាស​ណា​ ​មិន​ត្រូវ​ភិក្ខុ​ពីរ​រូប​នាំ​បារិសុទ្ធិ​របស់​ភិក្ខុ​មួយ​រូប​មក​ ​ហើយ​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ ​ក្នុង​អាវាស​នោះ​ទេ​ ​បើ​ភិក្ខុ​ទាំងនោះ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពីរ​រូប​នៅក្នុង​អាវាស​ណា​ ​មិន​ត្រូវ​ភិក្ខុ​មួយ​រូប​នាំ​បារិសុទ្ធិ​របស់​ភិក្ខុ​មួយ​រូប​មក​ ​ហើយ​អធិដ្ឋាន​ឧបោសថ​ក្នុង​អាវាស​នោះ​ទេ​ ​បើ​អធិដ្ឋាន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៨៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ត្រូវអាបត្តិ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ទើប​ភិក្ខុ​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​មិន​ត្រូវ​ភិក្ខុ​ប្រកបដោយ​អាបត្តិ​ ​ធ្វើ​ឧបោសថ​ទេ​ ​ក៏​អាត្មាអញ​ត្រូវអាបត្តិ​ហើយ​ ​ត្រូវ​អញ​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636793813290697168
ទៅកាន់ទំព័រ៖