ព្រះត្រៃបិដក ភាគ ០៦

ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទទួល​អាបត្តិ​ស្មើភាគ​គ្នា​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​ភិក្ខុ​ទទួល​អាបត្តិ​ស្មើភាគ​គ្នា​ទេ​ ​ភិក្ខុ​ណា​ទទួល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៨៨​]​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​រលឹក​ឃើញ​អាបត្តិ​ក្នុង​ពេល​ដែល​សង្ឃ​កំពុង​សំដែង​បាតិមោក្ខ​។​ ​ទើប​ភិក្ខុ​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ថា​ ​មិន​ត្រូវ​ភិក្ខុ​ប្រកបដោយ​អាបត្តិ​ធ្វើ​ឧបោសថ​ទេ​ ​ក៏​អាត្មាអញ​ត្រូវអាបត្តិ​ហើយ​ ​អញ​គប្បី​ប្រតិបត្តិ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​រលឹក​ឃើញ​នូវ​អាបត្តិ​ ​ក្នុង​ពេល​ដែល​សង្ឃ​កំពុង​សំដែង​បាតិមោក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​គប្បី​និយាយ​នឹង​ភិក្ខុ​ ​(​អង្គុយ​)​ ​ជិតខាង​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​ខ្ញុំ​ចេញពី​ទីនេះ​ហើយ​ ​នឹង​សំដែង​អាបត្តិ​នោះ​ ​លុះ​និយាយ​ហើយ​ ​ត្រូវ​ធ្វើ​ឧបោសថ​ ​ត្រូវ​ស្តាប់​បាតិមោក្ខ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ឧបោសថ​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ភិក្ខុ​កំពុង​សំដែង​នូវ​បាតិមោក្ខ​ ​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636793814253352228
ទៅកាន់ទំព័រ៖