ព្រះត្រៃបិដក ភាគ ០៦

បាន​សំដែង​ល្អ​ហើយ​ ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ ​ត្រូវ​ប្រាប់​បារិសុទ្ធិ​ក្នុង​សំណាក់​ភិក្ខុ​ទាំងនោះ​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​ទី​អាវាស១​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងនោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ឡើង​។​ ​ភិក្ខុ​ទាំងនោះ​ទើបតែ​សំដែង​បាតិមោក្ខ​រួចហើយ​ ​កាល​ភិក្ខុ​បរិសទ្យ​មិនទាន់​ក្រោក​ចេញ​នៅឡើយ​។​បេ​។​ ​កាល​ភិក្ខុ​បរិសទ្យ​ខ្លះ​ក្រោក​ចេញទៅ​ហើយ​។​បេ​។​ ​កាល​ភិក្ខុ​បរិសទ្យ​ទាំងអស់​បាន​ក្រោក​ចេញទៅ​ហើយ​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​សំដែង​បាតិមោក្ខ​ម្តង​ទៀត​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើ​ៗ​គ្នា​ ​មកដល់​ក្នុង​ពេលនោះ​។​បេ​។​ ​តិច​ជាង​។​ ​បាតិមោក្ខ​ដែល​ ​ភិក្ខុ​បាន​សំដែង​រួច​ទៅ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​សំដែង​ល្អ​ហើយ​ ​អាវាសិក​ភិក្ខុ​ដទៃ​ ​ត្រូវ​ប្រាប់​បារិសុទ្ធិ​ក្នុង​សំណាក់​ភិក្ខុ​នោះ​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​ ​

​ចប់​ ​រឿង​ភិក្ខុ​មាន​សេចក្តី​សំគាល់​ក្នុង​កម្ម​ជា​បក្ខពួក​ថា​ព្រមព្រៀង​គ្នា​ហើយ​ ​ធ្វើ​ឧបោសថ​ ​មាន១៥យ៉ាង​។​

ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636793818764350243
ទៅកាន់ទំព័រ៖