ព្រះត្រៃបិដក ភាគ ០៦
បាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិថុល្លច្ច័យ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះ ត្រូវស្តាប់ឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះចូរវិនាសទៅចុះ ប្រយោជន៍អ្វីដោយភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ។បេ។ កាលដែលភិក្ខុបរិសទ្យមិនទាន់បានក្រោកចេញនៅឡើយ។បេ។ កាលដែលភិក្ខុបរិសទ្យពួកខ្លះ បានក្រោកចេញទៅហើយ។បេ។ កាលដែលភិក្ខុបរិសទ្យទាំងអស់ បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខ
ID: 636793820289387470
ទៅកាន់ទំព័រ៖