ព្រះត្រៃបិដក ភាគ ០៦
នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វេទនាទៀង ឬមិនទៀង [គម្ពីរខ្លះឃើញមានពាក្យសួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់នូវសេចក្តីនោះថាដូចម្តេច។ គ្រប់ៗបទ តាំងពីវេទនាជាដើម រហូតដល់វិញ្ញាណជាទីបំផុត គម្ពីរខ្លះឃើញមានតែពាក្យថា ម្នាលភិក្ខុទាំងឡាយ វេទនា...ដូច្នេះក៏មាន។]។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន វេទនាមិនទៀងទេ។ ទ្រង់ត្រាស់សួរថា របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរដើម្បីនឹងយល់ឃើញយ៉ាងនោះទេ។ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សញ្ញាទៀង ឬមិនទៀង។ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សញ្ញាមិនទៀងទេ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឬ ដើម្បីនឹងយល់ឃើញនូវ
ID: 636793428294697482
ទៅកាន់ទំព័រ៖