ព្រះត្រៃបិដក ភាគ ០៦
អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ត្រូវការអ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិថុល្លច្ច័យ។
[១៩៩] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួកអាវាសិកភិក្ខុមានសំវាសផ្សេងៗគ្នា ពួកអាគន្តុកភិក្ខុទាំងនោះ ក៏ត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់ជាយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាហើយ ក៏មិនបានសួរ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន
(១) លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏មិនអាចគ្រប់សង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញពួកអាវាសិកភិក្ខុ
(១) អាគន្តុកភិក្ខុទាំងនោះ មិនអាចធ្វើភិក្ខុដែលមានសំវាសផ្សេងគ្នា ឲ្យមកជាអ្នកមានសំវាសរួមគ្នាវិញបាន គឺថា ឲ្យគេលះបង់ទិដ្ឋិរបស់គេមិនបាន។
ID: 636793823102308360
ទៅកាន់ទំព័រ៖