ព្រះត្រៃបិដក ភាគ ០៦

ត្រូវអាបត្តិ​ទុក្កដ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​បាន​សួរ​លទ្ធិ​របស់​ភិក្ខុ​ទាំងនោះ​ ​លុះ​សួរ​ហើយ​ ​មិន​អាច​នឹង​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​ឥត​ត្រូវអាបត្តិ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​ឃើញ​ពួក​អាគន្តុក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​តែ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​ត្រឡប់​បាន​នូវ​សេចក្តី​យល់ឃើញ​ថា​ ​ជា​អ្នកមាន​សំវាស​ផ្សេងគ្នា​ទៅវិញ​ ​លុះ​ត្រឡប់​បាន​នូវ​សេចក្តី​យល់ឃើញ​ថា​ ​ជា​អ្នកមាន​សំវាស​ផ្សេងគ្នា​ហើយ​ ​ក៏​មិនបាន​សួរ​លទ្ធិ​របស់​ភិក្ខុ​ទាំងនោះ​ ​លុះ​មិនបាន​សួរ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​បាន​សួរ​លទ្ធិ​របស់​ភិក្ខុ​ទាំងនោះ​ ​លុះ​សួរ​ហើយ​ ​ក៏អាច​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​បាន​សួរ​លទ្ធិ​របស់​ភិក្ខុ​ទាំងនោះ​ ​លុះ​សួរ​ហើយ​ ​ក៏អាច​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​
 [​២០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ហើយ​ទៅកាន់​អាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​វៀរលែងតែ​ ​(​មាន​ភិក្ខុ​ល្មម​គ្រប់​គណៈសង្ឃ​)​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​
ថយ | ទំព័រទី ៤៣៥ | បន្ទាប់
ID: 636793823629098490
ទៅកាន់ទំព័រ៖