ព្រះត្រៃបិដក ភាគ ០៦

 [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​លោក​នេះ​ ​រូប​ឯណាមួយ​ជា​អតីត​ក្តី​ ​ជា​អនាគត​ក្តី​ ​ជា​បច្ចុប្បន្ន​ក្តី​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​រូប​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ក៏​គ្រាន់តែ​ជា​រូប​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​នូវ​សេចក្តី​នុ៎ះ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វេទនា​ឯណាមួយ​ជា​អតីត​ក្តី​ ​ជា​អនាគត​ក្តី​ ​ជា​បច្ចុប្បន្ន​ក្តី​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វេទនា​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វេទនា​ទាំងអស់​នោះ​ក៏​គ្រាន់តែ​ជា​វេទនា​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​នូវ​សេចក្តី​នុ៎ះ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​សញ្ញា​ឯណាមួយ​ជា​អតីត​ក្តី​ ​ជា​អនាគត​ក្តី​ ​ជា​បច្ចុប្បន្ន​ក្តី​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​សញ្ញា​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​សញ្ញា​ទាំងអស់​នោះ​ក៏​គ្រាន់តែ​ជា​សញ្ញា​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​ទាំងឡាយ​ ​គួរ​ឃើញ​នូវ​សេចក្តី​នុ៎ះ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636793428868798491
ទៅកាន់ទំព័រ៖