ព្រះត្រៃបិដក ភាគ ០៦

ក៏​កើតឡើង​ដល់​យស​កុលបុត្រ​ក្នុង​កន្លែង​អង្គុយ​នោះ​ឯង​ថា​ ​ធម្មជាតិ​ណាមួយ​ ​ដែល​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​ក៏​រលត់​ទៅវិញ​ជា​ធម្មតា​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​
 [​២៧​]​ ​គ្រានោះ​ ​មាតា​របស់​យស​កុលបុត្រ​ឡើង​ទៅកាន់​ប្រាសាទ​ ​មិនបាន​ឃើញ​យស​កុលបុត្រ​ ​ក៏​ដើរតម្រង់ទៅ​រក​សេដ្ឋី​គហបតិ​ ​(​ជា​ស្វាមី​)​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ប្រាប់​សេដ្ឋី​គហបតិ​ថា​ ​បពិត្រ​គហបតិ​ ​យស​កុមារ​ ​ជា​កូន​របស់​អ្នក​ ​មិនឃើញ​ទេ​។​ ​គ្រានោះ​ ​សេដ្ឋី​គហបតិ​បញ្ជូន​បម្រើ​ទៅ​ដោយ​សេះ​ក្នុង​ទិស​ទាំង៤​ ​ខ្លួនឯង​ក៏​ដើរសំដៅទៅ​កាន់​ឥសិបតន​មិគទាយ​វន​។​ ​សេដ្ឋី​គហបតិ​បានឃើញ​ដាន​ទ្រនាប់ជើង​មាស​ ​(​ស្បែកជើង​មាស​)​ ​លុះ​ឃើញ​ហើយ​ ​ក៏​ដើរទៅ​តាមដាន​ទ្រនាប់ជើង​នោះ​ឯង​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ទត​ឃើញច្បាស់​នូវ​សេដ្ឋី​គហបតិ​ដើរមក​អំពី​ចម្ងាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ពុទ្ធ​បរិវិតក្ក​ថា​ ​តថាគត​គួរ​ធ្វើ​ឥទ្ធា​ភិ​សង្ខារ​(​១​)​ ​មិន​ឲ្យ​សេដ្ឋី​គហបតិ​ដែល​អង្គុយ​នៅក្នុង​ទីនេះ​ ​ឃើញ​យស​កុលបុត្រ​ ​ដែល​អង្គុយ​នៅក្នុង​ទីនេះ​ឯង​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តាក់តែង​នូវ​ឥទ្ធា​ភិ​សង្ខារ​ ​មាន​សភាព​ដូច្នោះ​ហើយ​។​ ​កាលនោះ​ ​សេដ្ឋី​គហបតិ​ក៏​ដើរចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ
​(​១​)​ ​សំដែងឫទ្ធិ​ ​មិន​ឲ្យ​ឃើញ​ ​(​បំបាំង​)​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636793430948986150
ទៅកាន់ទំព័រ៖